khmer eng
  • ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃ
     
    ចែករំលែក ៖


    នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៧:00នាទី ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តរកាកណ្តាល ស្ថិតនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។ ឯកឧត្តម បាននិមន្តព្រះសង្ឃចំនួន៤អង្គ រៀបចំពិធីសង្ឃទាន ឧទ្ទិសកុសលផលបុណ្យជូនលោកអាចារ្យ ហ៊ុល ឌួង (ហៅ នួន ឌួង) សិស្សជំនិតរបស់លោកអាចារ្យ ហែម ចៀវ ជាវីរៈបុរសខ្មែរដ៏ល្បីល្បាញ ដែលប្រជាជនខ្មែរគោរពស្រលាញ់ និងទទួលស្គាល់នូវវីរៈភាពដ៏អង់អាចខ្លាហានរបស់លោកប្រឆាំងនឹងបារាំងកុំឲ្យលុបបំបាត់អក្សរសាស្ត្រខ្មែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ